ប្រវត្តិគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុបស់យើង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ ០០០១៩២៥០ ចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីប្រតិបត្តិការធនាគារ និងបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងប្រទេសកម្ពុជាជាមួយដើមទុនចំនួន២លានដុល្លារដើម្បីពង្រឹងលើប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក ផ្តល់ជូននូវសេវាកម្ម និងផលិតផលជាច្រើនដូចជា កម្ចីខ្នាតតូច និងមធ្យម ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់អតិថិជន។ គ្រឹះស្ថានផ្តល់ជូននូវផលិតផល និងសេវាកម្មមានភាពប្រកួតប្រជែង ហើយការកំណត់តម្លៃរបស់យើងមានភាពបត់បែនក្នុងចំណោមមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម

បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម ក. គឺការផ្តល់ជូនភាពជាដៃគូដែលជឿទុកចិត្តដល់អតិថិជនរបស់យើងតាមរយៈ
ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយជំនាញវិជ្ជាជីវៈដែលអាចធ្វើឱ្យមានការរីកចម្រើន និងមានស្ថេរភាព។

ទស្សនៈវិស័យ

យើងជឿជាក់ក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អបំផុតជូនដល់អតិថិជន និងអតិថិជនដែលមានភាពប៉ិនប្រសប់ផ្នែកហិរញ្ញវត្ថុ
ដោយនាំទៅរកដំណោះស្រាយដែលមានភាពសាមញ្ញ ការច្នៃប្រឌិត និងការទទួលខុសត្រូវ។