ផលិតផល និង​សេវា > ឥណទាននិសិ្សត

ឥណទានសិស្សផ្តល់ជូនដល់សិស្សនូវឱកាសដើម្បីទទួលបានការសិក្សាអប់រំខ្ពស់ ឬក៏ វគ្គជំនាញបណ្តុះបណ្តាលច្បាស់លាស់​ ដែលជាផលវិជ្ជមានទៅអនាគតរបស់ខ្លួននិងបង្កើនសមត្ថភាពរស់នៅរបស់សមាជិកក្រុមគ្រួសារ ។ អត្ថប្រយោជន៍

អត្ថប្រយោជន៍

  ◾ ងាយស្រួលសាកសួរព័ត៌មាន និងការអនុម័តឆាប់រហ័ស

  ◾ ឥណទានមានភាពងាយស្រួល និងបត់បែន

  ◾ បានសិក្សានៅសាកលវិទ្យាល័យ ឬវិទ្យាស្ថានដែលមានកេរ្តិ៍ឈ្មោះ និងទទួលស្គាល់ខ្ពស់

លក្ខណៈសម្បត្តិ

  ◾ អតិថិជនត្រូវមានអាយុចាប់ពី ១៨ទៅ ៤០ឆ្នាំ។

  ◾ ត្រូវមានអ្នករួមកម្ចី អាចជាបុគ្គលិកក្រុមហ៊ុន ឬស្ថាប័ននានាដែលមានស្ថេរភាពនៃប្រាក់ចំនូល។

  ◾ មានលទ្ធភាពបង់ឥណទានប្រចាំខែ ៥០% ធៀបទៅនឹងចំនូលសុទ្ធ។

គណនាប្រាក់កម្ចី

0 % ក្នុងមួយឆ្នាំ
0 ខែ
សូមបញ្ចូលទឹកប្រាក់រវាង 1000$ ទៅ 300000$.
ផ្អែកលើអ្វីដែលអ្នកបានបញ្ចូល, ការទូទាត់ប្រចាំខែរបស់អ្នកអាចជា $0

រយៈពេល & លក្ខខ័ណ្ឌ

លរ

ការពិពណ៌នា

ទំហំកម្ចី

ចំនួនទឹកប្រាក់កម្ចី

រហូតដល់ ៥.០០០ ដុល្លារអាមេរិច

អត្រាការប្រាក់

១,៥0%

រយៈពេលកម្ចី

៦ខែ ទៅ ២៤ខែ


ឯកសារដែលត្រូវការ

​​ ​​ ​​ ​​

លរ

ការពិពណ៌នា

ឯកសារផ្លូវច្បាប់

⇒   អត្តសញ្ញាណថតចម្លង ប័ណ្ណសៀវភៅគ្រួសារថតចម្លង លិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្នពីអាជ្ញាធរមូលដ្ឋាន
      ប័ណ្ណសំគាល់ខ្លួនបុគ្គលិក(ប្រសិនបើធ្វើការ)

⇒   អត្តសញ្ញាណប័ណ្ណនិស្សិតប្រសិនបើបានចុះឈ្មោះរួចហើយ។

ឯកសារបញ្ជាក់នៃការអប់រំ

⇒   សញ្ញាប័ត្រផ្នែកអប់រំទូទៅ (ជាធម្មតាបានបញ្ចប់ការសិក្សានៅវិទ្យាល័យ)

⇒   លិខិតបញ្ជាក់ពីក្រសួង / គណៈរដ្ឋមន្ត្រីអប់រំ (ក្នុងករណីដែលមិនទាន់មានសញ្ញាបត្រ)

ឯកសារបញ្ជាក់ពីរចំណូល

⇒   សិស្សម្នាក់ៗ (បើមានការងារ) និងអ្នករួមខ្ចីប្រាក់ (បើសិនជានិយោជិក): កិច្ចសន្យការងារ
      លិខិតបញ្ជាក់ការងារ អត្តសញ្ញាណប័ណ្ណ នាមប័ណ្ណប័ណ្ណ លិខិតបញ្ជាក់ប្រាក់បៀវត្ស របាយការណ៍ប្រាក់បៀវត្សពីធនាគារ។ ល។

⇒   ឯកសារពីអាជីវកម្មប្រសិនបើអ្នករួមខ្ចីប្រាក់ ប្រកបរអាជីវកម្ម: វិក័យប័ត្រ បង្កាន់ដៃរ បាយការណ៍ ចំណូល/ចំណាយ

ឯកសារចុះឈ្មោះចូលរៀន

⇒   ពាក្យស្នើរសុំសិក្សាពីសាកលវិទ្យាល័យ

⇒   សំនើរព្រៀង ឬ វិក័យប័ត្រ បង្កាន់ដៃបងប្រាក់( ប្រសិនបើទើបតែបង់/ចុះឈ្មោះចូលរៀន)


*** យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែរាល់ប្រការខាងលើដោយមិនបាច់ជូនដំណឹងជាមុន។