គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ ០០០១៩២៥០ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីប្រតិបត្តិការធនាគារ និងបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងប្រទេសកម្ពុជាជាមួយដើមទុនចំនួន ២លានដុល្លារអាមេរិក ដើម្បីពង្រឹងលើប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក ផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមាន កម្ចីខ្នាតតូច និងមធ្យម ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់អតិថិជន។ គ្រឹះស្ថានផ្តល់ជូននូវផលិតផល និងសេវាកម្មមានភាពប្រកួតប្រជែង ជាមួយនឹងការកំណត់តម្លៃប្រកបដោយភាពបត់បែនក្នុងចំណោមបណ្តាមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម

បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក គឺ ដើរតួជាដៃគូដែលជឿទុកចិត្តសម្រាប់អតិថិជនរបស់យើងខ្ញុំ តាមរយៈការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយជំនាញវិជ្ជាជីវៈដែលជួយជម្រុញភាពរីកចម្រើនរបស់លោកអ្នកប្រកបទៅដោយស្ថេរភាព។

ទស្សនៈវិស័យ

យើងខ្ញុំ ជឿជាក់ក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អបំផុតជូនដល់អតិថិជនប្រកបដោយប្រតិបត្តិការកម្រិតខ្ពស់ផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដែលប្រកបដោយសាមញ្ញភាព ការច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់។