គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតក្រោមវិញ្ញាបនប័ត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្មលេខ ០០០១៩២៥០។ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ និងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ទីស្នាក់ការកណ្តាលមានអាស័យដ្ឋានស្ថិតនៅ អគារលេខ១៥៥ (អគារ TK Royal One) មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក ផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមាន កម្ចីខ្នាតតូច និងមធ្យម ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់អតិថិជន។ គ្រឹះស្ថានផ្តល់ជូននូវផលិតផល និងសេវាកម្មមានភាពប្រកួតប្រជែង ជាមួយនឹងការកំណត់តម្លៃប្រកបដោយភាពបត់បែនក្នុងចំណោមបណ្តាមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម

បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក គឺ ដើរតួជាដៃគូដែលជឿទុកចិត្តបានសម្រាប់អតិថិជនរបស់យើងតាមរយៈការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយជំនាញវិជ្ជាជីវៈដែលធានាស្ថេរភាព និងជួយជម្រុញភាពរីកចម្រើនរបស់លោកអ្នក។

ទស្សនៈវិស័យ

យើងខ្ញុំ ជឿជាក់ក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អបំផុត ជូនដល់អតិថិជនប្រកបដោយប្រតិបត្តិការកម្រិតខ្ពស់ផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកដំណោះស្រាយប្រកបដោយសាមញ្ញភាព ការច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់។